Pages

Friday, December 21, 2012

ជួយ​អ្នកដ៏ទៃ ដូច​ជួយ​ខ្លួនឯង!

ថ្មីៗ នេះកំពុង​អាន​រឿង​"សុបិន្ត​ភូមិគ្រឺះក្រហម" ជា​អក្សសិល្ប៍​បូរាណ​របស់​ចិន ។ នៅ​ត្រង់​វគ្គ​មួយ មាន​លោកយាយម្នាក់ ទៅ​ពឹង​ស្ត្រី​មួយ​ទៀត​ ឲ្យ​នាំ​ខ្ឡួន​ទៅ​ជួយ​ម្ចាស់​ភូមិគ្រឹះ​ ដើម្បី​រក​ការងារ​ឲ្យ​កូន​ខ្លួន​ធ្វើ ។ សន្ទនា​រវាង​ស្ត្រី​នេះ បាន​និយាយ​ពិសុភាសិត​មួយ​និយាយថា "ជួយ​អ្នក​ដ៏ទៃ គឺ​ដូច​ជួយ​ខ្លួន​ឯង!" ជា​សម្ដី​ដែល​បន្លឺចេញ​ពី​ស្ត្រី​ដែល​ព្រម​ជួយ​ លោក​យាយ​នោះ ។

នៅ​ក្នុង​សង្គម​ដែល​មាន​​ទំនាក់ទាក់ទង​គ្នា ការ​ជួយ​អ្នក​ដ៏ទៃ​ឲ្យ​សម្រេច​ផល​អ្វី​មួយ នឹង​ផ្ទាល់​ផល​មក​យើង​វិញ​តាម​របៀបណា​មួយ​ ទោះ​បី​ជា​មិន​ផ្ទាល់​ក៏​ដោយ ។ ហើយ​យើង​ក៏​ដូច​គ្នា​ដែរ​មិន​អាច​មាន​របស់​សព្វ​យ៉ាង​ទេ ពេល​ណា​មួយនឹង​ត្រូវ​ពឹង​ពាក់គេ​ធ្វើ​អ្វី​ផ្សេងទៀត​មិន​ខាន​ ដូចគ្នា ។ លំនាំ​ដូច​ រឿងសេដ្ឋី​​ខ្វះ​អំបែង​នំគ្រក់ ។ អ្នក​គេ​ពឹង​ ក៏​គេ​​រំពឹង​ថា គេ​អាច​ជួយ​យើង​បាន ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ផ្ដល់ជំនួយ​ណា​មួយ ដែល​យើង​ត្រូវ​ការ ហើយ​គេ​មាន​លទ្ធភាព​ផ្ដល់​ឲ្យ​នៅ​ពេល​អនាគត ឬ​ក៏​ភ្លាមៗ​ផង ។

ទោះ​បី​យ៉ាង​ណា ក៏​ប្រហែល​ជា​មិន​ត្រឹម​ត្រូវ​ទាំងស្រុង​ដែរ ។ ករណី​លើក​លែង​តែង​តែ​កើត​មាន ដែល​ពេល​ខ្លះជួយ​គេ បែរ​ជា​ខ្លួន​ឯង​ទទួល​ខុស​ ឬ​ខាត​បង់ទៅ​វិញ ។ ជួយ​ប្ដី​ប្រពន្ធ​គេ​ឈ្លោះ​គ្នា ដល់​ពេល​ត្រូវ​គ្នា អាក្រក់អ្នក​ជួយ​ទៅ​វិញ ។ ទោះ​បី​មាន​យ៉ាង​នេះក្ដី ផល​ទាំង​នោះ​នឹង​មិន​លប់​បាត់​នូវ​សណ្ដាន​ចិត្ត​ដ៏​ថ្លៃថ្លា​របស់​អ្នក​ផ្ដល់​ជំនួយ​នោះ​ឡើយ បើ​ទោះ​ជា​ជួយ​អ្នក​ស្លាប់​ក៏​ដោយ ។