១.ជំនោរត្រជាក់ ធ្លាក់រោយសព្វសាយ
អណ្ដាតប្រុសឆ្នើម ស្រោចស្រង់ថ្លើមស្រី
អណ្ដាតមានពិស ស្គាល់ឥតសល់អ្វី
អណ្ដាតកវី ស្រីយំច្រើនគ្នា ។
២.ស្នាមអណ្ដាតប្រុស បញ្ចុះសារិការ
ជួបប្រុសពេលណា ហៅមហារងា
ព្រឺព្រួច ព្រួចព្រឹ ព្រួយនឹងការពារ
នឹកឃើញគ្រប់គ្រា រកភ្លេចមិនបាន ។
៣.អូនស្រៀវ អូនស្រើប រសើបបេះដូង
កញ្ជ្រោលក្នុងទ្រូង ញាប់ញ័រអង្គប្រាណ
អណ្ដាតមានពិស លើសពីព្រួញព្រាន
បងធ្លាប់ដាក់ទាន វិនាសអស់ស្រី ។
៤.អណ្ដាតប្រុសបង អូនផ្សងវាសនា
បានស្គាល់ពេលណា ទន់សព្វសរសៃ
សន្លប់ដួងចិត្ត វង្វេងស្មារតី
អណ្ដាតប្រុសថ្លៃ ថ្ងៃណាជួបទៀត ។
<<MP3>>> សម្លេងដើម