គេណាក្មេងឆាប់ធំណាស់! ភ្លេចៗខ្លួន! កូនស្រីខ្ញុំជិត ២ឆ្នាំហើយ ។ ថ្មីៗ នេះ កូនស្រីចាប់ផ្ដើមហៅ "ប៉ា.ប៉ា..." មានអារម្មណ៍ថាមានសេចក្ដីសុខណាស់ ប៉ុន្តែក៏ចាប់ផ្ដើមទទួលនូវសម្ពាធនៃការទទួលខុសត្រូវដែរ ។ ពិតជាមិនបានឆ្លងកាត់ មិនយល់បានពីអារម្មណ៍បែបនេះមែន ។ ពីមុនមិនសូវខ្វល់ពីខ្លួនឯង និងអ្នកនៅជុំវិញ ឥឡូវត្រូវចាប់ផ្ដើមគិតគូរឡើងវិញ ពីព្រោះសកម្មភាពទាំងឡាយរបស់ខ្ញុំ ចាប់ផ្ដើមប៉ះពាល់ទៅលើអនាគតរបស់មនុស្សម្នាក់ផ្សេងទៀត ដែលបានជ្រើសរើសផ្ញើរជោគវាសនា សឹងពាក់កណ្ដាលជិវិត ។ ខ្ញុំនៅភ័យអរនៅឡើយ ថាតើខ្ញុំអាចធ្វើបានដូចឳពុកម្តាយខ្ញុំ ឬទេ?
|
ជិះតទោង នៅសួនកុមារវត្តបុទុមវត្តី |
បញ្ហាគឺថា ខ្ញុំនៅតែមានអារម្មណ៍ក្មេងនៅឡើយ ហើយនៅចម្លែកចូលចិត្តផ្សងព្រេងទៀត ។ សង្ឃឹមថា ទាំងនេះនឹងមិនជាបណ្ដាសារអាក្រក់ សម្រាប់កូនស្រី នោះទេ ។
No comments:
Post a Comment