Pages

Monday, August 16, 2010

ថត​រូប​គឺ​ងាយ​ស្រួល ១

តម្រង់​ចុចៗ ជា​រឿង​ងាយ​ស្រួល​ពេល​ថត​រួប ប៉ុន្តែ​​ជា​ទូទៅ​អ្វី​ដែល​យើង​មើល​ឃើញ​ និង​ចង់​បាន​ មិន​ដូច​អ្វី​ដែល​ម៉ាស៊ីន​ថត​ផ្ដិត​រូប​ភាព​បាន​នោះ​ឡើយ ។ តាម​ពិត​ការ​ថត​រូប​មិន​ស្មុគ្រ​ស្មាញ​ប៉ុន្មាន​ទេ ដើម្បី​បាន​លទ្ធផល​ដែល​យើង​ចង់​បាន ពីព្រោះ​វាគ្រាន់​តែ​ជា​ការ​កំណត់​បរិមាណ​ពន្លឺ ឲ្យ​ចូល​ម៉ាស៊ីន​ថតតាម​របៀប​ដែល​យើង​ចង់​បាន ។ បើ​ពន្លឺ​ចូល​តិច​ពេក​ក្នុង​ម៉ាស៊ីន​ថត រូប​នឹង​ងងឹត (under exposure) បើ​ចូល​ច្រើន​ពេល​រូប​នឹង​ឆេះ (over exposure) ។ ដើម្បី​កំណត់​បរិមាណ​ពន្លឺ នៅ​លើ​ម៉ាស៊ីន​ថត​​មាន​វិធី​ពីរ (១) ការ​បើក​រន្ធឲ្យ​ពន្លឺ​ចូល ហៅថា Aperture និង (២) ការកំណត់​ល្បឿនបិទពន្លឺ ហៅ​ថា Shutter Speed ។

សម្រាប់​ Aperture បើ​គិត​ជា​លេខកាន់​តែ​ធំ រន្ធ​បើក​ពន្លឺ​កាន់តែ​តូច ដូចនេះ​ពន្លឺ​ចូល​កាន់តែ​តិច ។ ឥទ្ធិពល​វា​លើ​រូប​ថត​ ហៅ​ថា Depth of Field (ជម្រៅ​នៃចម្បាស់​) ដែល​ជា​ភាព​ច្បាស់​នៃ​រូបថត ឬ​ភាព​ស្រវាំង​នៃ​រូប​ភាព ។ Shallow depth of field (ចម្បាស់​រាក់) មាន​ន័យ​ថា​ក្នុង​រូប​របស់​យើង មាន​តែ​វត្ថុ​មួយ​ដែល​យើង​ផ្តោត​ច្បាស់ ក្រៅ​ពី​នោះ​ស្រវាំង ។ Greater depth of field (ចម្បាស់​ជ្រៅ) មាន​ន័យថា វត្ថុដែល​យើង​ផ្ដោត​ និង​រូបភាព​ផ្សេង​ទៀត​ច្បាស់​ទាំង​អស់​ដូចគ្នា ។ ដូចនេះ គុណភាព​រូប​មាន​ពីរ មួយ​គឺ​ច្បាស់​លើវត្ថុ​ដែល​យើង​ចង់​រំលេច/ឲ្យ​ច្បាស់ ក្រៅ​ពី​នោះ​ស្រវាំង និង​មួយ​ទៀត​គឺ​ច្បាស់ទាំង​អស់ គ្មានអ្វី​​ស្រវាំង ។ បើរូប​ស្រវាំង​ទាំង​អស់ ប្រហែល​មិន​មែន​ជា​រូប​ថតល្អឡើយ ។

សម្រាប់ Shutter Speed បើ​លេខ​កាន់តែ​ធំ មាន​ន័យថា​ល្បឿន​បិទ​ពន្លឺ​កាន់តែ​លឿន ដូចនេះពន្លឺ​ចូល​បាន​តិច ។ ឥទ្ធិពល​វា​លើ​រូបថតគឺ​ សកម្មភាព​វត្ថុ​ដែល​ត្រូវថត ។ បើ​ល្បឿន​បិទ​នៃ​ម៉ាស៊ីន​ថត យឺត​ជាង​ល្បឿន​វត្ថុ​ដែល​ត្រូវ​ថត រូប​ភាព​នឹង​មិន​ច្បាស់ មានដាន​ពន្លឺព្រាលៗ ។ ផ្តានពន្លឺ​ព្រាល​ខ្លី ឬ​វែង​ អាស្រ័យទៅ​លើ ​ថាតើ​ល្បឿន​បិទ​យឺត​ជាង​ល្បឿន​វត្ថុ​ប៉ុណ្ណា ។ បើ​សិន​ជា​យើង​ថត​ វត្ថុ​ដែល​មាន​សកម្មភាព ឧទា. មនុស្ស​ជិះ​ម៉ូតូ យើង​ត្រូវ​កំណត់​ល្បឿន​បិទ​ម៉ាស៊ីន​ថត យើង​ឲ្យ​លឿន​ជាង​ល្បឿន​ម៉ូតូ ដើម្បី​កុំឲ្យ​រូប​ភាព​ព្រាល ។ បើ​យើង​ថត​វត្ថុ​នៅ​ហ្នឹងថ្កល់ យើង​អាច​កំណត់ Shutter Speed ឲ្យ​តូច ដើម្បី​ឲ្យ​ម៉ាស៊ីន​ថត​ទទួល​ពន្លឺ​បាន​ច្រើន ។

ចុង​ក្រោយ យើង​មាន​អថេរ​មួយ​ទៀតគឺ ISO ជា​ភាព​ភ្ញោច​ទៅ​នឹង​ពន្លឺ ។ បើ​លេខ​កាន់តែ​ធំ មាន​ន័យ​ថា​ម៉ាស៊ីន​យើង​កាន់​តែ​ភ្ញោច​ទៅ​នឹង​ពន្លឺ ដូច​នេះ​ទោះ​មាន​ពន្លឺ​ចូល​តិច ដែល​ម៉ាស៊ីន​ថត​ទទួល​បាន​ច្រើន ឬ​ដើម្បី​ផ្តិត​បាន​រូប​ភាព​ ម៉ាស៊ីន​ថត​ត្រូវការ​បរិមាណ​ពន្លឺ​តិច ។ បើ​លេខ​តូច មានន័យ​ថា​​ម៉ាស៊ីន​ថត​ត្រូវ​ការ​បរិមាណ​ពន្លឺ​ច្រើន ដើម្បី​ផ្តិត​បាន​រូប​ភាព ។ បញ្ហា​​មួយ​គឺ​ថា រូប​ដែល​មាន​ ISO ធំ គឺ​មាន​ចំណុចគ្រាប់ៗ ដេរដាស​លើ​រូប នៅ​ពេល​ពង្រីកធំ ធ្វើ​ឲ្យ​រូប​ភាព​មិន​ម៉ត់​ស្អាត ។​ ដូច​នេះ រូប​មួយ​ល្អ គឺ​នៅ​ពេល​ពង្រីក​កាន់តែ​ធំ​ទៅ​គឺ​គ្មាន​គ្រាប់ៗ ឬ​ម៉ត់ ។ ប៉ុន្តែ បើ​រូបភាព​ម៉ត់ ហើយ​ងងឹត​ស្លុប​មើល​មិន​ឃើញ​ក៏​គ្មាន​បាន​ការ​ដែរ ។

ដូចនេះ​រូប​ភាព​ល្អគឺ ច្បាស់ ម៉ត់ និង​ផ្តោត​បាន​ល្អ ។ ល្អម៉្យាង​ទៀតគឺ ថានៅ​ពេល​​ឃើញ​រូបរបស់​យើង គេ​អាច​យល់​បាន​ថា​ យើង​ថត​ចង់​ថត​ពី​អ្វី ឬ​ចង់​បង្ហាញ​ប្រាប់​អ្វី​គេ អំពី​មនុស្ស ទេសភាព ឬសកម្មភាព ជា​ដើម ។ ដើម្បី​បាន​រូបភាព​ល្អ យើង​មាន​​​អថេរ​បី​ដើម្បី​កំណត់ (១)ទំហំ​រន្ធ​ពន្លឺ ឬ Aperture (2)ល្បឿន​បិទ​ពន្លឺ ឬ Shutter Speed និង (៣)ពញ្ញោច​ពន្លឺ ឬ ISO ។ ទាំង​អស់​កំណត់​ពី​បរិមាណ​ពន្លឺ ដែល​ម៉ាស៊ីន​ថត​ទទួល ។ ម៉ាស៊ីន​ថត​តម្រង់ចុច ធ្វើ​ការ​គណនា​​តម្លៃ​ទាំង​នោះ​​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ផ្អែក​លើ​ធាតុចូល​មួយ​ចំនួន​ ។ ពិសោធន៍​ខ្លួន​ឯង នឹង​បាន​សប្បាយ ហើយ​មិន​មែន​សប្បាយ​នឹង​រូប​ថត​ទេ គឺ​សប្បាយ​នឹង​ការ​គ្រប់​គ្រង​ម៉ាស៊ីន ឲ្យ​ធ្វើ​អ្វី​តាម​ការ​ស្រមើរ​ស្រមៃ​របស់​យើង ។


សម្គាល់
  • ស្រវាំង (គុ.) (--វ៉ាំង) ដែល​ភ្លឺ​មិន​ច្បាស់​ព្រោះ​បាំង​ពន្លឺ​ថ្ងៃ​ជាដើម (ចំពោះ​តែ​ភ្នែក) : ភ្នែក​ស្រវាំង ឬ ស្រវាំង​ភ្នែក ។
  • ព្រាលៗ (កិ. វិ.), (គុ.) ដែល​មាន​ព័ណ៌​ដិត​រលាប​ៗ; ដែល​មិន​ច្បាស់, មិន​ជាក់, គ្រាន់​តែ​ព្រាង​ៗ : ក្រហម​ព្រាល​ៗ, ជ្រលក់​ដិត​ព្រាល​ៗ; យល់​ព្រាល​ៗ, ដឹង​ព្រាល​ៗ ។
  • ជួន ណាត (១៩៦៧)

3 comments:

LiMBiZ said...

អីយ៉ា! អត្ថបទឡូយបស់គេ... ពិតជារៀបរាប់បានក្បោះក្បាយ និងគួរអោយចាប់អារម្មណ៍សំរាប់អ្នកដែលចង់ថតរូប។ អែមមែន!!!

LuyDa said...

but it's very hard to read, should edit this paragraph wit some proper spaces..KO Thanks Limbiz, why you are limbiz haha

LiMBiZ said...

Why not! It is just my nickname, anyway... Any improvement on taking photo? Now you understand well about it...splendid!