កាលណាយើងចង់ផ្តោត តែលើវត្ថុមួយ យើងត្រូវកំណត់តម្លៃ Aperture ឲ្យកាន់តែតូចបំផុតអាចធ្វើទៅបាន នោះវត្ថុនឹងផ្ដាច់ចេញបានល្អ ដោយទិដ្ឋភាពក្រោយ និងទិដ្ឋភាពមុខ ឡើងស្រវាំង។ អាចនិយាយបានថា មានតែវត្ថុផ្តោតទេដែលច្បាស់ ក្រៅពីនោះស្រវាំងទាំងអស់ នេះហៅថា ចម្បាស់ដាច់ (Shallow depth of Field)។ គេច្រើនប្រើ ក្នុងការថតមនុស្ស វត្ថុអ្វីមួយ ឬសកម្មភាពអ្វីមួយ ដែលគួរឲ្យអ្នកថតចង់ឲ្យអ្នកទស្សនាចាំអារម្មណ៍ ។ Aperture ទាបបំផុតកំណត់ដោយកែវ ។
បើយើងចង់បាន វត្ថុយើងផ្ដោតច្បាស់ ហើយទិដ្ឋភាពខាងក្រោយច្បាស់ដូចគ្នាដែរ យើងត្រូវបង្កើនតម្លៃ Aperture ។ បង្កើតបន្តិច ធ្វើឲ្យវត្ថុនៅជុំវិញវត្ថុផ្តោត ឃើញច្បាស់ ប្រសិនបើបង្កើនកាន់តែច្រើន មានន័យថាវត្ថុ នៅកាន់តែឆ្ងាយពីវត្ថុនោះ នឹងច្បាស់ កាន់តែធំ ទិដ្ឋភាពខាងក្រោយកាន់តែច្បាស់ ។ នេះគេហៅថា ចម្បាស់ជ្រៅ (greater depth of field) ។ គេច្រើនប្រើ ចម្បាស់ជ្រៅដើម្បីថតពីទេសភាពទូទៅ ថតទិដ្ឋភាពរួម ថតបរិយាកាសជាដើម ។
ឧស្សាហ៍ យើងមានមនុស្សបីនាក់តម្រង់ជួរ តាមលំដាប់ "ក" "ខ" "គ" និង "ឃ" ។ បើធៀបនឹងម៉ាស៊ីនថត "ក" នៅជិតជាងគេ ហើយ "ឃ" នៅឆ្ងាយជាងគេ ឬជ្រៅជាងគេ ។ ឧបមាថា នៅក្នុងជួរនោះមានតែ "ខ" ទេស្រី ហើយយើងចង់បង្ហាញ ថាជួរនេះស្រីមានតែម្នាក់ ដូចនេះ យើងត្រូវផ្តោតម៉ាស៊ីនយើងលើ "ខ" រួចកំណត់ Aperture ឲ្យទាបបំផុត ។ សន្មតថា មានពន្លឺគ្រប់គ្រាន់ នោះរូបដែលចេញមក និងច្បាស់តែ "ខ" មនុស្សក្រៅពីនោះស្រវាំង ។ បើយើង ចង់ឲ្យច្បាស់ "គ" ផងដែរ យើងត្រូវតម្លើង Aperture ល្មមគ្រប់គ្រាន់នឹងអាចបង្កើនភាពច្បាស់ដល់ទីនោះ ។ ហើយបើចង់ ឲ្យច្បាស់ចាប់ "ខ" ទៅរករហូត ត្រូវបង្កើន Aperture ឲ្យកាន់តែធំអាចធ្វើទៅបាន ។
ប៉ុន្តែត្រូវចាំថាត្រូវមានពន្លឺគ្រប់គ្រាន់ចូលក្នុងម៉ាស៊ីនថតទើបរូបល្អ ហើយបើមានពន្លឺចូលច្រើនពេកក៏មិនល្អ ។ ពេកបើក Aperture ធំពន្លឺចូលច្រើន ដូចនេះយើងត្រូវបង្កើន shutter speed ឬបន្ថយ ISO ដើម្បីដកពន្លឺចេញខ្លះ ។ ពេកកំណត់ Aperture តូចពន្លឺចូលតិច ដូចនេះ យើងត្រូវបន្ថយល្បឿន Shutter ឬបង្កើន ISO ដើម្បីបង្កើនពន្លឺចូលម៉ស៊ីនថត ។ ដូចនេះ ត្រូវគ្រប់គ្រងអាបីហ្នឹងឲ្យបាន ទើបរូបបានស្អាត ។
សម្គាល់
- ផ្ដោត (កិ.), (កិ. វិ.) (ជើង ដ) តម្រង់សំដៅដូចគេដោតពីលើចុះក្រោមដោយគ្រឿងសស្ត្រាវុធ; ឬសត្វស្លាបដែលបោះពួយចុះឬក៏ឆាបសំដៅដាក់ : ផ្ដោតចុងកាំបិត, ផ្ដោតចុងកាំភ្លើង; ខ្សែបោះពួយផ្ដោតឆាបឆក់កូនមាន់ ។ ផ្ដោតចិត្ត តាំងចិត្តសំដៅឆ្ពោះទៅរកអ្វីមួយ ។
- ទិដ្ឋភាព (ន) ភាពដែលមើលឃើញ ។
No comments:
Post a Comment