ដូចរូបខាងក្រោម ថតនៅម៉ោង ១ ថ្ងៃត្រង់ បង្ហើយខ្យល់ទាំងបីមាន ១ នៅហ្នឹងថ្កល់ ដើម្បីអាចថតសកម្មភាពនេះបាន ខ្ញុំត្រូវដាក់ឲ្យម៉ាស៊ីនថតខ្ញុំយឺតជាល្បឿនវិលនៃបង្ហើយខ្យល់នោះ ។ បើល្បឿនយឺត ពន្លឺនឹងចួលខ្លាំងរូបថតនឹងឆេះ ដូចនេះ ខ្ញុំខ្ជិបពន្លឺកុំឲ្យចូលច្រើនពេល ដោយតំឡើង Aperture និង បន្ថយ ISO ។
បង្ហើយខ្យល់ទាំងបីនេះ មានមួយនៅហ្នឹង (Speed: 1/20s; f:36; ISO: 100) |
ក្នុងរូបខាងក្រោម ខ្ញុំព្យាយាមថតម៉ូតូកំពុងបើកបរក្នុងល្បឿនមួយ ។ បើខ្ញុំប្រើ Shutter Speed លឿនជាងល្បឿនម៉តូនោះនឹងឃើញម៉ូតូនៅស្ងៀម ។ ប៉ុន្តែបើខ្ញុំយក ល្បឿនបិទយឺតជាងល្បឿនម៉ូតូនោះ រួបម៉ូតូព្រាល ។ ដូចរូបខាងក្រោម អ្នកធ្វើទូរស័ព្ទ និងគ្រួសារមួយនៅពីក្រោយឃើញច្បាស់ តែវត្ថុមានចលនា ឃើញដានព្រាល ។ រូបនេះបញ្ចាក់ថា ម៉ូតូមានចលនា ។ ចុះប្រសិនបើ ខ្ញុំបញ្ជាក់ថាម៉ូតូមានចលនា ប៉ុន្តែខ្ញុំចង់ឲ្យម៉ូតូឃើញច្បាស់វិញ?
វត្ថុមានចលនាព្រាល តែទិដ្ឋភាពមុខ និង ក្រោយច្បាស់ (1/25s; 10; 160) |
នេះជាអ្វីដែលចង់បាន វត្ថុមានចលនាច្បាស់ ប៉ុន្តែទិដ្ឋភាពមុខ និងក្រោយព្រាល (1/25s; 9; 160) |
ដូចនេះពេលឃើញម៉ូតូ តម្រង់ហើយធ្វើចលនាបន្តិចដើម្បីបំពេញល្បឿន នោះយើងទទួលបានផល ។ តាមពិត ខ្ញុំថតប្រហែលមួយរយដង ទើបបានរួមល្អខ្លះ ក្នុងនោះរើសបានតែប្រាំប៉ុណ្ណោះ ។
No comments:
Post a Comment