Pages

Sunday, August 29, 2010

ថត​រួប​គឺងាយស្រួល​ ៣

ការ​ប្រើ​ប្រាស់ Shutter Speed មាន​ឥទ្ធិពល​មួយ​ចំនួន​លើ​រូបភាព ។ បើ​យើង​ប្រើ​ល្បឿន Shutter Speed លឿន នោះ​គ្រប់​សកម្ម​ទាំងអស់​នឹង​ស្កុប ។ បើ​យើង​ចង់​ថត​វត្ថុ​មួយ​មាន​ចលនា ហើយ​ចង់​បាន​រូប​វា​ហ្នឹង​ថ្កល់ នោះ​យើង​ត្រូវ​ផ្តោត​ឲ្យ​ចំវត្ថុ​នោះ ដាក់​ Shutter Speed ឲ្យ​លឿន​នោះ​យើង​នឹង​បាន​វត្ថុ​នោះ​ច្បាស់ និង​ហ្នឹង​ថ្កល់ ។ តែ​បើសិន យើង​ដាក់​លឿន​ shutter យឺត នោះ​យើង​នឹង​ឃើញ​វត្ថុ​"ព្រាល​ចលនា" (Motion Blur) ។ ដោយ​ប្រើ​ គំនិត​នេះ យើង​អាច​ធ្វើ​ឲ្យ​រូបយើង​ប្រាប់​រឿង​បាន​កាន់​តែ​ច្រើន រូប​កាន់​តែ​មាន​អត្ថន័យ ។

ដូច​រូប​ខាង​ក្រោម ថត​នៅ​ម៉ោង ១ ថ្ងៃត្រង់ បង្ហើយ​ខ្យល់​ទាំង​បី​មាន​ ១ នៅ​ហ្នឹងថ្កល់ ដើម្បី​អាច​ថត​សកម្មភាព​នេះ​បាន ខ្ញុំ​ត្រូវ​ដាក់​ឲ្យ​ម៉ាស៊ីន​ថត​ខ្ញុំ​យឺត​ជា​ល្បឿន​វិល​នៃ​បង្ហើយ​ខ្យល់​នោះ ។ បើ​ល្បឿន​យឺត ពន្លឺ​នឹង​ចួល​ខ្លាំង​រូប​ថត​នឹង​ឆេះ ដូចនេះ​ ខ្ញុំខ្ជិប​ពន្លឺកុំឲ្យ​ចូល​ច្រើនពេល ដោយ​តំឡើង Aperture និង​ បន្ថយ ISO ។

បង្ហើយខ្យល់​ទាំង​បី​នេះ មាន​មួយ​នៅ​ហ្នឹង (Speed: 1/20s; f:36; ISO: 100)

ក្នុង​រូប​ខាង​ក្រោម ខ្ញុំ​ព្យាយាម​ថត​ម៉ូតូ​កំពុង​បើក​បរ​ក្នុង​ល្បឿន​មួយ ។ បើ​ខ្ញុំ​ប្រើ Shutter Speed លឿន​ជាង​ល្បឿន​ម៉តូ​នោះ​នឹង​ឃើញ​ម៉ូតូ​នៅ​ស្ងៀម ។ ប៉ុន្តែ​បើ​ខ្ញុំ​យក​ ល្បឿន​បិទ​យឺត​ជាង​ល្បឿន​ម៉ូតូ​នោះ រួប​ម៉ូតូ​ព្រាល ។ ដូចរូប​ខាង​ក្រោម អ្នក​ធ្វើ​ទូ​រស័ព្ទ និង​គ្រួសារ​មួយ​នៅ​ពីក្រោយ​ឃើញ​ច្បាស់ តែ​វត្ថុ​មាន​ចលនា​ ឃើញ​ដាន​ព្រាល ។ រូប​នេះ​បញ្ចាក់ថា ម៉ូតូ​មាន​ចលនា ។ ចុះ​ប្រសិន​បើ ខ្ញុំ​បញ្ជាក់​ថា​ម៉ូតូ​មាន​ចលនា ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ម៉ូតូ​ឃើញ​ច្បាស់វិញ?

វត្ថុ​មាន​ចលនា​ព្រាល តែទិដ្ឋភាព​មុខ និង ក្រោយ​ច្បាស់ (1/25s; 10; 160)
ល្បិច​បន្តិច​ដែល​ត្រូវ​ប្រើគឺ យើង​ធ្វើ​ចលនា​ម៉ាស៊ីន​ថត​ឲ្យ​ស្រប​តាម​ចលនាម៉ូតូ ក្នុង​ល្បឿន 1/25s ដូចគ្នា ខ្ញុំ​ធ្វើ​ចលនា​ម៉ាស៊ីនថត​បន្តិចតាម​ចលនាម៉ូតូ ផល​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ដូច​រួប​ខាង​ក្រោម ។ ខ្ញុំ​តម្រង់​​និង​ផ្តោត​យក​អ្នក​ជិះម៉ូតូ រួច​ខ្ញុំ​អូស​ម៉ាស៊ីន​តាម​ទិស​ម៉ូតូបន្តិច​ រួចចុច​ថត ។ បើ​ប្រៀបធៀប តម្លៃ​ល្បឿនបិទ Aparture និង ISO រូប​ទាំងពីរ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ។ តែ​អ្វី​ដែល​ខុសគ្នា គឺចលនាម៉ាស៊ីន​ថត ។
នេះជា​អ្វី​ដែល​ចង់​បាន វត្ថុ​មាន​ចលនា​ច្បាស់ ប៉ុន្តែ​ទិដ្ឋភាព​មុខ និងក្រោយ​ព្រាល (1/25s; 9; 160)

ដូចនេះ​ពេល​ឃើញ​ម៉ូតូ តម្រង់​ហើយ​ធ្វើ​ចលនា​បន្តិចដើម្បី​បំពេញ​ល្បឿន នោះ​យើង​ទទួល​បាន​ផល ។ តាម​ពិត​ ខ្ញុំ​ថត​ប្រហែល​មួយ​រយ​ដង ទើប​បាន​រួម​ល្អ​ខ្លះ ក្នុង​នោះ​រើស​បាន​តែ​ប្រាំ​ប៉ុណ្ណោះ ។

Saturday, August 21, 2010

ថតរូប​គឺងាយស្រួល ២

ពេលនេះយើង​និយាយ​ពី​ការ "ផ្ដោត" (Focus) លើ​វត្ថុ​ មានន័យថា​យើង​ចង់​ថត ឬ​ចង់​ឲ្យ​វត្ថុនោះឃើញ​ច្បាស់ ​។  ពេល​ខ្លះ​ យើង​ចង់​បង្ហាញ​តែ​វត្ថុ​មួយ​បុណ្ណោះក្នុង​រូបភាព​នោះ ដូច​នេះទោះ​វត្ថុ​ ឬ​ទិដ្ឋភាព​ដ៏ទៃមិន​ច្បាស់​ក៏​គ្មាន​បញ្ហាដែរ ។ បើ​យើង​ថត​ទេស​ភាព គឺ​យើង​ចង់​ឲ្យ​ទេស​ភាព​ទាំង​មូល​មើល​ទៅ​ច្បាស់ មាន​ន័យ​ថា​វត្ថុ​នៅ​ក្នុង​ទេសភាព​នោះ​មិន​បាច់​ច្បាស់ ឬ​លម្អិត​ពេក​ទេ ។ ធាតុ​សំខាន់​នៃ​រូបភាព​មួយ​មាន ១--ទិដ្ឋភាពក្រោយ​ (Background) ២--វត្ថុត្រូវថត(object) និង ៣--ទិដ្ឋភាពខាងមុខ​ (Foreground) ។​ ជា​ធម្មតា យើងប្រើ Aperture ដើម្បី​ផ្តាច់វត្ថុ​ត្រូវថត ចេញ​ពី ទិដ្ឋភាពក្រោយ​ និងខាងមុខ​ ។ មាន​ខុស​គ្នា​រវាង ម៉ាស៊ីន​តម្រង់ថត និង​ម៉ាស៊ីន​អាជីព គឺ​នៅត្រង់​នេះឯង ។

កាល​ណា​យើង​ចង់ផ្តោត តែ​លើ​វត្ថុ​មួយ យើងត្រូវ​​កំណត់​តម្លៃ Aperture ឲ្យកាន់​តែ​តូច​បំផុត​អាចធ្វើ​ទៅ​បាន នោះ​វត្ថុ​នឹង​ផ្ដាច់ចេញ​បាន​ល្អ ដោយទិដ្ឋភាព​ក្រោយ និង​ទិដ្ឋភាពមុខ ឡើង​ស្រវាំង។ អាច​និយាយ​​បាន​ថា មាន​តែ​វត្ថុ​ផ្តោត​ទេ​ដែល​ច្បាស់ ក្រៅ​ពី​នោះ​ស្រវាំង​ទាំង​អស់ នេះ​ហៅ​ថា ចម្បាស់​ដាច់ (Shallow depth of Field)។ គេច្រើន​​​ប្រើ ក្នុង​ការ​ថតមនុស្ស វត្ថុអ្វី​មួយ ឬ​សកម្មភាព​អ្វី​មួយ ដែល​គួរ​ឲ្យ​អ្នក​ថតចង់​ឲ្យ​អ្នក​ទស្សនា​ចាំអារម្មណ៍ ។ Aperture ទាប​បំផុត​កំណត់​ដោយ​កែវ ។

បើ​យើងចង់​បាន វត្ថុ​យើង​ផ្ដោត​ច្បាស់ ហើយ​ទិដ្ឋភាពខាង​ក្រោយ​ច្បាស់​ដូចគ្នា​ដែរ យើង​ត្រូវ​បង្កើន​តម្លៃ Aperture ។ បង្កើត​បន្តិច ធ្វើឲ្យ​វត្ថុ​នៅ​ជុំ​វិញ​វត្ថុផ្តោត ​ឃើញ​ច្បាស់  ប្រសិន​បើ​បង្កើន​កាន់តែ​ច្រើន មានន័យថា​វត្ថុ នៅ​កាន់តែ​ឆ្ងាយ​ពី​វត្ថុ​នោះ ​នឹង​ច្បាស់​ កាន់តែ​ធំ ទិដ្ឋភាព​ខាង​ក្រោយ​កាន់តែច្បាស់ ។ នេះ​គេហៅថា ចម្បាស់​ជ្រៅ (greater depth of field) ។ គេ​ច្រើន​ប្រើ ចម្បាស់ជ្រៅ​ដើម្បី​ថត​ពី​ទេសភាព​ទូទៅ ថត​ទិដ្ឋភាព​រួម ថត​បរិយាកាសជាដើម ។

ឧស្សាហ៍ យើង​មាន​មនុស្ស​បី​នាក់​តម្រង់ជួរ តាមលំដាប់ "ក" "ខ" "គ" និង "ឃ" ។  បើធៀប​នឹង​ម៉ាស៊ីន​ថត "ក​" នៅ​ជិតជាងគេ ហើយ "ឃ" នៅ​ឆ្ងាយ​ជាងគេ ឬជ្រៅ​ជាងគេ ។ ឧបមាថា នៅ​ក្នុង​ជួរ​នោះ​មាន​តែ "ខ" ទេ​ស្រី ហើយ​យើងចង់បង្ហាញ ថាជួរ​នេះស្រី​មាន​តែ​ម្នាក់​ ដូចនេះ យើង​ត្រូវ​ផ្តោត​ម៉ាស៊ីន​យើង​លើ "ខ" រួច​កំណត់​ Aperture ឲ្យ​ទាប​បំផុត ។ សន្មត​ថា មាន​ពន្លឺគ្រប់គ្រាន់ នោះ​រូប​ដែល​ចេញ​មក និង​ច្បាស់​តែ "ខ" មនុស្ស​ក្រៅ​ពី​នោះ​ស្រវាំង ។ បើ​យើង​ ចង់​ឲ្យ​ច្បាស់ "គ" ផងដែរ យើង​ត្រូវ​តម្លើង Aperture ល្មម​គ្រប់​គ្រាន់នឹង​អាច​បង្កើន​ភាព​ច្បាស់​ដល់ទីនោះ ។ ហើយ​បើ​ចង់ ឲ្យ​ច្បាស់​ចាប់ "ខ" ទៅ​រករហូត ត្រូវ​បង្កើន Aperture ឲ្យ​កាន់​តែ​ធំអាចធ្វើ​ទៅ​បាន ។

ប៉ុន្តែ​ត្រូវចាំ​ថាត្រូវ​មាន​ពន្លឺ​គ្រប់​គ្រាន់​ចូល​ក្នុង​ម៉ាស៊ីន​ថត​ទើប​រូប​ល្អ ហើយ​បើ​មាន​ពន្លឺ​ចូល​ច្រើន​ពេក​ក៏​មិន​ល្អ ។ ពេក​បើក Aperture ធំពន្លឺចូល​ច្រើន ដូចនេះ​យើង​ត្រូវ​បង្កើន shutter speed ឬបន្ថយ ISO ដើម្បី​ដក​ពន្លឺ​ចេញ​ខ្លះ ។ ពេក​កំណត់ Aperture តូច​ពន្លឺ​ចូល​តិច ដូចនេះ យើង​ត្រូវ​បន្ថយល្បឿន Shutter ឬបង្កើន ISO ដើម្បី​បង្កើន​ពន្លឺ​ចូល​ម៉ស៊ីនថត ។ ដូចនេះ ត្រូវ​គ្រប់គ្រង​អាបី​ហ្នឹង​ឲ្យ​បាន ទើប​រូប​បាន​ស្អាត ។

សម្គាល់
  • ផ្ដោត (កិ.), (កិ. វិ.) (ជើង ដ) តម្រង់​សំដៅ​ដូច​គេ​ដោត​ពី​លើ​ចុះ​ក្រោម​ដោយ​គ្រឿង​សស្ត្រាវុធ; ឬ​សត្វ​ស្លាប​ដែល​បោះ​ពួយ​ចុះ​ឬ​ក៏​ឆាប​សំដៅ​ដាក់ : ផ្ដោត​ចុង​កាំបិត, ផ្ដោត​ចុង​កាំភ្លើង; ខ្សែ​បោះ​ពួយ​ផ្ដោត​ឆាប​ឆក់​កូន​មាន់ ផ្ដោត​ចិត្ត តាំង​ចិត្ត​សំដៅ​ឆ្ពោះ​ទៅ​រក​អ្វីមួយ ។
  • ទិដ្ឋភាព (ន) ភាព​ដែល​មើលឃើញ ។

Monday, August 16, 2010

ថត​រូប​គឺ​ងាយ​ស្រួល ១

តម្រង់​ចុចៗ ជា​រឿង​ងាយ​ស្រួល​ពេល​ថត​រួប ប៉ុន្តែ​​ជា​ទូទៅ​អ្វី​ដែល​យើង​មើល​ឃើញ​ និង​ចង់​បាន​ មិន​ដូច​អ្វី​ដែល​ម៉ាស៊ីន​ថត​ផ្ដិត​រូប​ភាព​បាន​នោះ​ឡើយ ។ តាម​ពិត​ការ​ថត​រូប​មិន​ស្មុគ្រ​ស្មាញ​ប៉ុន្មាន​ទេ ដើម្បី​បាន​លទ្ធផល​ដែល​យើង​ចង់​បាន ពីព្រោះ​វាគ្រាន់​តែ​ជា​ការ​កំណត់​បរិមាណ​ពន្លឺ ឲ្យ​ចូល​ម៉ាស៊ីន​ថតតាម​របៀប​ដែល​យើង​ចង់​បាន ។ បើ​ពន្លឺ​ចូល​តិច​ពេក​ក្នុង​ម៉ាស៊ីន​ថត រូប​នឹង​ងងឹត (under exposure) បើ​ចូល​ច្រើន​ពេល​រូប​នឹង​ឆេះ (over exposure) ។ ដើម្បី​កំណត់​បរិមាណ​ពន្លឺ នៅ​លើ​ម៉ាស៊ីន​ថត​​មាន​វិធី​ពីរ (១) ការ​បើក​រន្ធឲ្យ​ពន្លឺ​ចូល ហៅថា Aperture និង (២) ការកំណត់​ល្បឿនបិទពន្លឺ ហៅ​ថា Shutter Speed ។

សម្រាប់​ Aperture បើ​គិត​ជា​លេខកាន់​តែ​ធំ រន្ធ​បើក​ពន្លឺ​កាន់តែ​តូច ដូចនេះ​ពន្លឺ​ចូល​កាន់តែ​តិច ។ ឥទ្ធិពល​វា​លើ​រូប​ថត​ ហៅ​ថា Depth of Field (ជម្រៅ​នៃចម្បាស់​) ដែល​ជា​ភាព​ច្បាស់​នៃ​រូបថត ឬ​ភាព​ស្រវាំង​នៃ​រូប​ភាព ។ Shallow depth of field (ចម្បាស់​រាក់) មាន​ន័យ​ថា​ក្នុង​រូប​របស់​យើង មាន​តែ​វត្ថុ​មួយ​ដែល​យើង​ផ្តោត​ច្បាស់ ក្រៅ​ពី​នោះ​ស្រវាំង ។ Greater depth of field (ចម្បាស់​ជ្រៅ) មាន​ន័យថា វត្ថុដែល​យើង​ផ្ដោត​ និង​រូបភាព​ផ្សេង​ទៀត​ច្បាស់​ទាំង​អស់​ដូចគ្នា ។ ដូចនេះ គុណភាព​រូប​មាន​ពីរ មួយ​គឺ​ច្បាស់​លើវត្ថុ​ដែល​យើង​ចង់​រំលេច/ឲ្យ​ច្បាស់ ក្រៅ​ពី​នោះ​ស្រវាំង និង​មួយ​ទៀត​គឺ​ច្បាស់ទាំង​អស់ គ្មានអ្វី​​ស្រវាំង ។ បើរូប​ស្រវាំង​ទាំង​អស់ ប្រហែល​មិន​មែន​ជា​រូប​ថតល្អឡើយ ។

សម្រាប់ Shutter Speed បើ​លេខ​កាន់តែ​ធំ មាន​ន័យថា​ល្បឿន​បិទ​ពន្លឺ​កាន់តែ​លឿន ដូចនេះពន្លឺ​ចូល​បាន​តិច ។ ឥទ្ធិពល​វា​លើ​រូបថតគឺ​ សកម្មភាព​វត្ថុ​ដែល​ត្រូវថត ។ បើ​ល្បឿន​បិទ​នៃ​ម៉ាស៊ីន​ថត យឺត​ជាង​ល្បឿន​វត្ថុ​ដែល​ត្រូវ​ថត រូប​ភាព​នឹង​មិន​ច្បាស់ មានដាន​ពន្លឺព្រាលៗ ។ ផ្តានពន្លឺ​ព្រាល​ខ្លី ឬ​វែង​ អាស្រ័យទៅ​លើ ​ថាតើ​ល្បឿន​បិទ​យឺត​ជាង​ល្បឿន​វត្ថុ​ប៉ុណ្ណា ។ បើ​សិន​ជា​យើង​ថត​ វត្ថុ​ដែល​មាន​សកម្មភាព ឧទា. មនុស្ស​ជិះ​ម៉ូតូ យើង​ត្រូវ​កំណត់​ល្បឿន​បិទ​ម៉ាស៊ីន​ថត យើង​ឲ្យ​លឿន​ជាង​ល្បឿន​ម៉ូតូ ដើម្បី​កុំឲ្យ​រូប​ភាព​ព្រាល ។ បើ​យើង​ថត​វត្ថុ​នៅ​ហ្នឹងថ្កល់ យើង​អាច​កំណត់ Shutter Speed ឲ្យ​តូច ដើម្បី​ឲ្យ​ម៉ាស៊ីន​ថត​ទទួល​ពន្លឺ​បាន​ច្រើន ។

ចុង​ក្រោយ យើង​មាន​អថេរ​មួយ​ទៀតគឺ ISO ជា​ភាព​ភ្ញោច​ទៅ​នឹង​ពន្លឺ ។ បើ​លេខ​កាន់តែ​ធំ មាន​ន័យ​ថា​ម៉ាស៊ីន​យើង​កាន់​តែ​ភ្ញោច​ទៅ​នឹង​ពន្លឺ ដូច​នេះ​ទោះ​មាន​ពន្លឺ​ចូល​តិច ដែល​ម៉ាស៊ីន​ថត​ទទួល​បាន​ច្រើន ឬ​ដើម្បី​ផ្តិត​បាន​រូប​ភាព​ ម៉ាស៊ីន​ថត​ត្រូវការ​បរិមាណ​ពន្លឺ​តិច ។ បើ​លេខ​តូច មានន័យ​ថា​​ម៉ាស៊ីន​ថត​ត្រូវ​ការ​បរិមាណ​ពន្លឺ​ច្រើន ដើម្បី​ផ្តិត​បាន​រូប​ភាព ។ បញ្ហា​​មួយ​គឺ​ថា រូប​ដែល​មាន​ ISO ធំ គឺ​មាន​ចំណុចគ្រាប់ៗ ដេរដាស​លើ​រូប នៅ​ពេល​ពង្រីកធំ ធ្វើ​ឲ្យ​រូប​ភាព​មិន​ម៉ត់​ស្អាត ។​ ដូច​នេះ រូប​មួយ​ល្អ គឺ​នៅ​ពេល​ពង្រីក​កាន់តែ​ធំ​ទៅ​គឺ​គ្មាន​គ្រាប់ៗ ឬ​ម៉ត់ ។ ប៉ុន្តែ បើ​រូបភាព​ម៉ត់ ហើយ​ងងឹត​ស្លុប​មើល​មិន​ឃើញ​ក៏​គ្មាន​បាន​ការ​ដែរ ។

ដូចនេះ​រូប​ភាព​ល្អគឺ ច្បាស់ ម៉ត់ និង​ផ្តោត​បាន​ល្អ ។ ល្អម៉្យាង​ទៀតគឺ ថានៅ​ពេល​​ឃើញ​រូបរបស់​យើង គេ​អាច​យល់​បាន​ថា​ យើង​ថត​ចង់​ថត​ពី​អ្វី ឬ​ចង់​បង្ហាញ​ប្រាប់​អ្វី​គេ អំពី​មនុស្ស ទេសភាព ឬសកម្មភាព ជា​ដើម ។ ដើម្បី​បាន​រូបភាព​ល្អ យើង​មាន​​​អថេរ​បី​ដើម្បី​កំណត់ (១)ទំហំ​រន្ធ​ពន្លឺ ឬ Aperture (2)ល្បឿន​បិទ​ពន្លឺ ឬ Shutter Speed និង (៣)ពញ្ញោច​ពន្លឺ ឬ ISO ។ ទាំង​អស់​កំណត់​ពី​បរិមាណ​ពន្លឺ ដែល​ម៉ាស៊ីន​ថត​ទទួល ។ ម៉ាស៊ីន​ថត​តម្រង់ចុច ធ្វើ​ការ​គណនា​​តម្លៃ​ទាំង​នោះ​​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ផ្អែក​លើ​ធាតុចូល​មួយ​ចំនួន​ ។ ពិសោធន៍​ខ្លួន​ឯង នឹង​បាន​សប្បាយ ហើយ​មិន​មែន​សប្បាយ​នឹង​រូប​ថត​ទេ គឺ​សប្បាយ​នឹង​ការ​គ្រប់​គ្រង​ម៉ាស៊ីន ឲ្យ​ធ្វើ​អ្វី​តាម​ការ​ស្រមើរ​ស្រមៃ​របស់​យើង ។


សម្គាល់
  • ស្រវាំង (គុ.) (--វ៉ាំង) ដែល​ភ្លឺ​មិន​ច្បាស់​ព្រោះ​បាំង​ពន្លឺ​ថ្ងៃ​ជាដើម (ចំពោះ​តែ​ភ្នែក) : ភ្នែក​ស្រវាំង ឬ ស្រវាំង​ភ្នែក ។
  • ព្រាលៗ (កិ. វិ.), (គុ.) ដែល​មាន​ព័ណ៌​ដិត​រលាប​ៗ; ដែល​មិន​ច្បាស់, មិន​ជាក់, គ្រាន់​តែ​ព្រាង​ៗ : ក្រហម​ព្រាល​ៗ, ជ្រលក់​ដិត​ព្រាល​ៗ; យល់​ព្រាល​ៗ, ដឹង​ព្រាល​ៗ ។
  • ជួន ណាត (១៩៦៧)

Sunday, August 1, 2010

Our favorite Family Dinner

If you reside in Phnom Penh , you surely know this place.
This is Le Seoul , one of the most famous Korean Restaurant.
It started 2 years ago when we ,my family, like to have family dinning there.
Who loves it the most is my Mom. Her favorite dish is the Korean BBQ beef.
Whenever I want to please my mom , I take her there.
Sometimes just eating the side dishes , we can feel full already.
However my friend , Kalyan said, if we go there and don't eat Korean BBQ beef, It is like we don't go at all.
This first time I was there is during my dating with my Hubby.
That time I was so touched by my honey's sweet word that I even cried while eating.
It was unforgettable moment.^^
However my honey doesn't like like this place, he said it same old same old foods.


I think wherever we eat are all the same , the most important thing is who with
Who we share our special moment...

This is me and one of my favorite book titled កំរងប្រយោគមាស​
That time I was so stressful form works, because I have to write a Radio Feature for my show and I didn't know how to start.
However after this dinner, I back to my self again.. happy and lively.
And this book teaches me a lot about explanatory writing.



Saturday, June 19, 2010

1st Year Wedding Anniversary


This photo taken during special dinner on our 1st year wedding anniversary .
Luy looked confused and ... hehe

I got Luy this .. (don no what it called in English , sth like music box).. for his birthday since we still dating
After marriage ,He moved to live with me , It has also become my lovely property...hehehe..
Whenever I was tired and stressful from work, I listened to its music..Sweet and Beautiful..
and those two statues kept going round and round..
until It made me smile
cuz It reminds me of the time I just met Luy.
" My husband ".
because ....
" We know the date of day we met but we may not know when love happens. "

Sunday, October 11, 2009

Playing Time with MeiMei


What they looking at is M.E (+_+) they scared of me haha


Me and Mei Mei cute te?


I'm teaching her to do a bit exercise .. dancing

this time Mei Mei must scared of Tin heuy merl tov..


This time , Mei Mei tried to fight Tin back..


When Mei Mei is hungry ..

Wednesday, July 15, 2009

My lovely trip during No-vocation season


I seem tired after walking all day window shopping haha.. luckily I got Luyna helped me carried stuffs.


The only one picture with took together for this trip.
Dad looked so stylist with his hat. hehe
I love his style so much , sometime i secretly wear his hat too .


We look cute ? Guess sooo@


Still V style?


I love this one the best.
We look up closed like 2people still dating & flirting.


Baby~! you are the one . ^_^

Wednesday, June 17, 2009

Photo Funia





Publish Post

Leeda 's Edit .. just for fun while waiting for Hon playing soccer.

Sunday, May 31, 2009

Aino, my future phone

So cute... and cool! can't wait...

It will be released in 6 months.
I must be hard earn to buy this phone :)
life motivation.

Tuesday, May 26, 2009

Picture in Beijing


in front of Birdnest.
so cold !!!!

Infront of Great Wall.
我们正站在长城,北京.



it's so cold that we always have to stay closed.
But when we went to Great Wall he left me behind haha.. maybe cuz it's over excited..
and I was too slow..
However I'm proud that he could go very far up the Great Wall and took me a lot of great rare photos

Nicest pic from my wedding





Monday, March 23, 2009

My Wedding, My Friends, My colleagues


Vanak, Samnang, Sokthy, Vireak, Vorn, somethea, Tola, Cheoung, Sytha, Ratha, Brook, Pich and Sileng

Thanks guys for attending my wedding reception.

Thursday, March 5, 2009

Photo Session Pre-wedding



Hard session, i did not act well. Leeda is always good in picture.

Wednesday, February 18, 2009

Best Friend's Birthday


look! I'm even more excited than the owner of birhday lolz
My problem is always looked too cheerful..


I love kid so much.
esp this one is my friend's , I love even more.
in this pic i'm trying to make she speak :D

Tuesday, January 13, 2009

I will try Windows 7

Though, it is still in beta, I have to try it. Windows 7. I guess Khmer unicode may run much better in this beta. Can't wait and now downloading from torrent. I will tell you more, if I find something exciting. I think something new will stimulate our brain...



Gizmodo gives some guides to make your life easy when trying 7.
Lifehacker tells you how to make your XP looks like 7.
Lifehacker tells you how to make your Vista looks like 7.

Monday, January 12, 2009

How can I love you?

We hanged out with a lady, she is our friend. She is charming and has a killing smile, but her mind is as calm as the wave-less seawater. None seems to know what she is thinking. The most troublesome is that she is damn smart. I like her, because is frank and of course so....DRY. She left for abroad, on the edge of time, her colleague approached her and confessed love. She returned by saying :
"You have such a face, how can I love you?"
I like the answer very much. The most beautiful thing is that the words are too frankly and nicely put without smile and dry. She is no longer in Cambodia. Miss her and wish her good luck with her wandering life.

Tuesday, December 23, 2008

Zero Wedding Day

Wedding day is moved to March, it is supposed to be yesterday. So, what happened today should be very different from today. Anyway, wish you all the best. Merry X'mas and Happy New Year. Leeda is more special to me, so I wish her Happy Happy Next Year.

Tuesday, December 16, 2008

កម្មវិធី​គំនូរ​ជីវចល Blender 3D

ខ្ញុំ​ចូល​ចិត្ត​គំនូរ​ជីវចល ក្នុង​ចិត្ត​គិត​ថា​នឹង​បង្កើត​ឲ្យ​ឃើញ​នូវ​រូប​ភាព​ក្នុង​ខួរ​ក្បាល​ឲ្យ​ចេញ​មក តែ​ខ្ញុំ​ប្រហែល​មិន​អាច​ធ្វើ​បាន​ទេ ពី​ព្រោះ​មាន​រឿង​ជា​ច្រើន​ត្រូវ​បន្ត​ធ្វើការ ដោយ​មិន​អាច​ចោល​វា​បាន​ឡើយ ។ ខ្ញុំ​ចូល​ចិត្ត កម្មវិធី Open Source ដូចនេះ​ ពេល​មួយ​ខ្ញុំ​បាន​ស្វែង​យល់​ថា កម្មវិធី Blender 3D ល្អណាស់ ។ ធ្លាប់​បាន​រៀន​ជា​ច្រើន​សារ​ដែរ​ តែ​​ដូច​ជា​គ្មាន​ពេល​តស៊ូ​ជា​មួយ​វា​សោះ ណា​មួយ​មិន​ដឹង​ថា​អាច​ចិញ្ចឹម​ពោះ​រស់​ក៏​អត់ ។ នេះ​ជា​​អ្វីដែល​ខ្ញុំ​រក​ឃើញ ៖
Getting into animation has never been easier! With the advent of Blender, the free and open source 3D application, anyone can gain access to professional animation tools now.
គ្រាន់​តែ​មាន​ឧបករណ៍​ល្អ​បំផុត មិន​អាច​ក្លាយ​ជា​​ចេះ​ឡើយ ការ​ព្យាយាម​ បូក​នឹង​ឧបនិស្ស័យ​ទេ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចេះ និង​ពួកែ​បាន ។

Friday, December 12, 2008

Wedding is moved! :( :)

We planned for December, now we move to March next year. Feel cannot wait, but nothing I or Leeda can do. Hope to see some of you in March. It will be on Thursday again, this pretty much that we can do.